Saturday, April 4, 2015

ភ្នំបូកគោ

ភ្នំបូកគោ​មានចំងាយ ៤២​គីឡូម៉ែត្រពី​ក្រុងកំពត ។​ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ​១៩១៧ លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរាជ្ជកាល​ព្រះបាទស៊ីសុវត្ថិ ។ កាលដំបូងឡើយ បូកគោ​ជា​ទី​កន្លែង​សំរាប់​សំរាក​លំហែ​កាយ​របស់​ពួក​អាណានិគម​បារាំង​ក្នុង​ ការ​ផ្លាស់​ប្តូរ​ធាតុអាកាស​នៃ​តំបន់​វាលរាប​ទី​តំបន់​កំពូល​ភ្នំ​នា​ ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥​ម៉ែត្រ ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ ដូច​ជា​មាន​ផ្ទាំង​ថ្មដា​ធំៗ​ជា​ច្រើន​ឥតគណនា​នៅ​រាយប៉ាយ​ក្រោម​ដើម​ រុក្ខជាតិ ខ្លះ​នៅ​កណ្តាល​វាល ខ្លះ​ទៀត​មើល​ទៅ​មាន​រាង​ដូចជា​រូបសត្វ​ផ្សេងៗ ឬ ជារាងសំពៅ ... ។ ពី​កំពូល​ភ្នំបូកគោ គេ​អាច​មើល​ឃើញ​នូវ​ទិដ្ឋទាព​ខ្លះៗ​នៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។

ទី​​កនែ្លង​​បែ្លក​ៗ​​លើ​​ភ្នំ​​ឧត្តុង្គ

ចុះ​តាម​ជណ្តើរ​ថ្ម​ទៅ​ត្បូង​បាន​បន្តិច មាន​កនែ្លង​មួយ​ដែល អ្នក​ស្រុក​ប្រាប់​ថា​ជា "មាត់​រូង" ប៉ុនែ្ត​ពុំ​ឃើញ​មាន​រូង​ឡើយ កាល​ពី​សម័យ​ដើម គឺ​មាន​រូង​ធំ​មួយ​តែង​ត្រូវ​បាន ព្រះ​សង្ឃ​ធុតង្គ​និមន្ត ចេញ​​ចូល​តាម​រូង​នេះ ដោយ​និយាយ​ថា រូង​នោះ​ចូល​ទៅ​ដល់ ភ្នំ​ប្រសិទ្ឋិ៏​ឯ​ណោះ ។ តែ​ក្រោយ​មក ពុំ​ដឹង​មូលហេតុ​អ្វី​ទេ ក៏​ស្រាប់​តែ​មាន​ការ​បិទ​មាត់​រូង សន្ឋប់​ចោល​រហូត​មក បន្ត​ដំណើរ​​ទៅ​​ត្បូង​​ទៀត​​គេ​​នឹង​​​ឃើញ​​គុហា​ជញ្ជាំង​ថ្ម​បាយ​កៀ្រម​​ មួយ​តូច មាន​តម្កល់​ព្រះពុទ្ឋ​រូប មួយ​អង្គ​ហៅ​ថា "លោក​តា​ដំបង​ដែក" ដែល​អ្នក​ស្រុក​​​នៅ​ទីនោះ​ប្រាប់​ថា គេ​តែង​​ទៅ​​ធ្វើ​​ការ​បន់​ស្រន់​​នៅ​ទី​នោះ​​ព្រោះ​​ល្បី​ថា ពូ​កែ​​ស័ក្តិ​សិទ្ឋិ នៅ​ក្នុង​វិហារ​មាន​ព្រះពុទ្ឋ​រូប​មារ វិជ័យ​មួយ​ដ៏​ធំ​សម្បើម តែ​មក​ដល់​ពេល​នេះ ខូច​បាក់​បែក​អស់ ទៅ​ហើយ ។ ដោយ​សារ​ព្រះពុទ្ឋ​រូប​មាន​កម្ពស់​ដល់​ទៅ ១៨​ហត្ថ​​ទើប​​អ្នក​ស្រុក​​សន្មត​​នាម​​ព្រះ​វិហា​រ​នេះ​ថា "វិហារ​អដ្ឋរស្ស" មាន​ន័យ​សំដៅ​ព្រះពុទ្ឋ​រូប​កម្ពស់ ១៨​ហត្ថ។

ប្រវត្តិ​នៃ​ភ្នំ​ឧដុង្គ

ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​ ។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ​ ​យ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ មាន​ទី​កនែ្លង​បែ្លក​ៗ និង​សម្រាប់​សក្ការ​បូជា មាន​កនែ្លង​សម្រាប់ អង្គុយ​លំហែ​មើល ទេសភាព​​ដ៏​ត្រកាល​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្អូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​នៅ​ភ្នំ​ឧដុង្គ ឬ​អ្នក​ខ្លះ​ហៅថា ភ្នំ​ព្រះរាជទ្រព្យ និង​ខ្លះ​ទៀត​ហៅ​ថា ភ្នំ​អដ្ឋរស្ស ដែល​ទី​នោះ ហើយ​​ជា​​អតីត​​រាជធានី​​នា​សតវត្សរ៍​ទី ១៧ ។ ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ "ភ្នំ​ព្រះរាជ​ទ្រព្យ" ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា" ភ្នំ​ព្រះរាជ​ទ្រព្យ " ។ បើ​គេ​ធ្វើ​ដំណើរ ឡើង​​លើ​ភ្នំ​តាម​ជណ្តើរ ខាង​ជើង​ដែល​ទើប ធ្វើ​ថ្មី​នោះ​មាន​ចំនួន ៥០៩​កាំ​ដំបូង​នឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ និង​ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ។ ព្រះ​សក្យ​មុនី​ចេតិយ ចាប់​បញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦។

អង្គវត្ត