Saturday, April 4, 2015
ភ្នំបូកគោ
ភ្នំបូកគោមានចំងាយ ៤២គីឡូម៉ែត្រពីក្រុងកំពត
។ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ១៩១៧
លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា
ឆ្នាំ១៩២២ ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្ថិ
។ កាលដំបូងឡើយ
បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុង
ការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនា
ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ
ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ
រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា
ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ
ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើម
រុក្ខជាតិ ខ្លះនៅកណ្តាលវាល
ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ ... ។
ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment