ភ្នំឧដុង្តជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៩៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងភ្នំពេញ
។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង
ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង
ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។
ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំនេះមានឈ្មោះបីគឺ
ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង
ភ្នំអដ្ឋរស្ស។
នៅលើកំពូលភ្នំ បើសម្លឹងទៅក្រោមឃើញទិដ្ឋភាពគួរជាទីទស្សនា
បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះ
ព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ
របស់អ្នកស្រុកព័ទ្ឋជុំវិញនោះហើយបើមើលទៅលិចឃើញ
ភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅកើតឃើញ ដៃទនេ្លសាប
និងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅជើងឃើញ ភូមិវាំងចាស់ និងផ្សារឧដុង្គ និងខាងត្បូងឃើញផ្លូវជាតិលេខ៥ ទៅភ្នំពេញ
យ៉ាងវែងបីដូចខែ្សពួរមួយចង្វាយ ។ មានទីកនែ្លងបែ្លកៗ
និងសម្រាប់សក្ការបូជា មានកនែ្លងសម្រាប់ អង្គុយលំហែមើល
ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំ និង មានម្អូបចំណីលក់
ជូនភ្ញៀវដែលបាន ទៅកម្សាន្តនៅភ្នំឧដុង្គ ឬអ្នកខ្លះហៅថា
ភ្នំព្រះរាជទ្រព្យ និងខ្លះទៀតហៅថា
ភ្នំអដ្ឋរស្ស
ដែលទីនោះ ហើយជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ ។
ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស
និងជាកនែ្លងដែល ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ឲ្យសាងសង់វត្ត
និង ព្រះវិហារ ។ ការដែលគេហៅ "ភ្នំព្រះរាជទ្រព្យ"
ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក
ហើយស្ថិតនៅកែ្បរ ឧដុង្គ ជារាជវាំងស្រាប់
ព្រះរាជាក៏ទ្រង់ចាត់ឲ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អ
សម្រាប់បញ្ចុះព្រះបរមអដ្ឋិ និង ព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស
ដោយចាប់សាងបូជនីយដ្ឋាននោះ ដោយកម្លាំងព្រះរាជទ្រព្យ
ផ្ទាល់ព្រះអង្គទើបសន្មតថា" ភ្នំព្រះរាជទ្រព្យ " ។ បើគេធ្វើដំណើរ
ឡើងលើភ្នំតាមជណ្តើរ ខាងជើងដែលទើប ធ្វើថ្មីនោះមានចំនួន
៥០៩កាំដំបូងនឹងបានឃើញ ព្រះសក្យមុនីចេតិយ៍ធំ និងស្អាត មានកម្ពស់
៤០ម៉ែត្រ ។ ព្រះសក្យមុនីចេតិយ ចាប់បញ្ចុះបឋមសិលា
នាថៃ្ងព្រហស្បតិ៏ ៩រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ
២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា ឆ្នាំ១៩៩៦។
No comments:
Post a Comment