Saturday, April 4, 2015

ទី​​កនែ្លង​​បែ្លក​ៗ​​លើ​​ភ្នំ​​ឧត្តុង្គ

ចុះ​តាម​ជណ្តើរ​ថ្ម​ទៅ​ត្បូង​បាន​បន្តិច មាន​កនែ្លង​មួយ​ដែល អ្នក​ស្រុក​ប្រាប់​ថា​ជា "មាត់​រូង" ប៉ុនែ្ត​ពុំ​ឃើញ​មាន​រូង​ឡើយ កាល​ពី​សម័យ​ដើម គឺ​មាន​រូង​ធំ​មួយ​តែង​ត្រូវ​បាន ព្រះ​សង្ឃ​ធុតង្គ​និមន្ត ចេញ​​ចូល​តាម​រូង​នេះ ដោយ​និយាយ​ថា រូង​នោះ​ចូល​ទៅ​ដល់ ភ្នំ​ប្រសិទ្ឋិ៏​ឯ​ណោះ ។ តែ​ក្រោយ​មក ពុំ​ដឹង​មូលហេតុ​អ្វី​ទេ ក៏​ស្រាប់​តែ​មាន​ការ​បិទ​មាត់​រូង សន្ឋប់​ចោល​រហូត​មក បន្ត​ដំណើរ​​ទៅ​​ត្បូង​​ទៀត​​គេ​​នឹង​​​ឃើញ​​គុហា​ជញ្ជាំង​ថ្ម​បាយ​កៀ្រម​​ មួយ​តូច មាន​តម្កល់​ព្រះពុទ្ឋ​រូប មួយ​អង្គ​ហៅ​ថា "លោក​តា​ដំបង​ដែក" ដែល​អ្នក​ស្រុក​​​នៅ​ទីនោះ​ប្រាប់​ថា គេ​តែង​​ទៅ​​ធ្វើ​​ការ​បន់​ស្រន់​​នៅ​ទី​នោះ​​ព្រោះ​​ល្បី​ថា ពូ​កែ​​ស័ក្តិ​សិទ្ឋិ នៅ​ក្នុង​វិហារ​មាន​ព្រះពុទ្ឋ​រូប​មារ វិជ័យ​មួយ​ដ៏​ធំ​សម្បើម តែ​មក​ដល់​ពេល​នេះ ខូច​បាក់​បែក​អស់ ទៅ​ហើយ ។ ដោយ​សារ​ព្រះពុទ្ឋ​រូប​មាន​កម្ពស់​ដល់​ទៅ ១៨​ហត្ថ​​ទើប​​អ្នក​ស្រុក​​សន្មត​​នាម​​ព្រះ​វិហា​រ​នេះ​ថា "វិហារ​អដ្ឋរស្ស" មាន​ន័យ​សំដៅ​ព្រះពុទ្ឋ​រូប​កម្ពស់ ១៨​ហត្ថ។

No comments:

Post a Comment