Saturday, April 4, 2015
ភ្នំបូកគោ
ភ្នំបូកគោមានចំងាយ ៤២គីឡូម៉ែត្រពីក្រុងកំពត
។ ក្រុមបរទេសបានមកដល់ដំបូងគេនៅឆ្នាំ១៩១៧
លុះក្រោមមកជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងនាថ្ងៃទី១៣ ខែមេសា
ឆ្នាំ១៩២២ ក្នុងរាជ្ជកាលព្រះបាទស៊ីសុវត្ថិ
។ កាលដំបូងឡើយ
បូកគោជាទីកន្លែងសំរាប់សំរាកលំហែកាយរបស់ពួកអាណានិគមបារាំងក្នុង
ការផ្លាស់ប្តូរធាតុអាកាសនៃតំបន់វាលរាបទីតំបន់កំពូលភ្នំនា
ឆ្នេរសមុទ្រ។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ
ធាតុអាកាសនៅទីនោះមានភាពត្រជាក់បង្គួរ
រុក្ខជាតិទាំងទ្បាយមានភាពរីកស្រស់គ្រប់ពេលវេលា
ព្រមទាំងមានទេសភាពធម្មជាតិដ៏ល្អៗ
ដូចជាមានផ្ទាំងថ្មដាធំៗជាច្រើនឥតគណនានៅរាយប៉ាយក្រោមដើម
រុក្ខជាតិ ខ្លះនៅកណ្តាលវាល
ខ្លះទៀតមើលទៅមានរាងដូចជារូបសត្វផ្សេងៗ ឬ ជារាងសំពៅ ... ។
ពីកំពូលភ្នំបូកគោ គេអាចមើលឃើញនូវទិដ្ឋទាពខ្លះៗនៃក្រុងកំពត ក្រុងកែប ក្រុងព្រះសីហនុ ព្រមទាំងផ្ទៃសមុទ្រពណ៌ខៀវស្រងាត់ធំល្ហល្ហេវជាប់ជើងមេឃ។បើនិយាយពីភ្ញៀវទេសចរណ៍និយមទៅលេងពេលរដូវបុណ្យទានច្រើនបំផុត។
ទីកនែ្លងបែ្លកៗលើភ្នំឧត្តុង្គ
ចុះតាមជណ្តើរថ្មទៅត្បូងបានបន្តិច មានកនែ្លងមួយដែល
អ្នកស្រុកប្រាប់ថាជា "មាត់រូង" ប៉ុនែ្តពុំឃើញមានរូងឡើយ
កាលពីសម័យដើម គឺមានរូងធំមួយតែងត្រូវបាន ព្រះសង្ឃធុតង្គនិមន្ត
ចេញចូលតាមរូងនេះ ដោយនិយាយថា រូងនោះចូលទៅដល់
ភ្នំប្រសិទ្ឋិ៏ឯណោះ ។ តែក្រោយមក ពុំដឹងមូលហេតុអ្វីទេ
ក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក
បន្តដំណើរទៅត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រម
មួយតូច មានតម្កល់ព្រះពុទ្ឋរូប មួយអង្គហៅថា "លោកតាដំបងដែក"
ដែលអ្នកស្រុកនៅទីនោះប្រាប់ថា
គេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថា
ពូកែស័ក្តិសិទ្ឋិ នៅក្នុងវិហារមានព្រះពុទ្ឋរូបមារ
វិជ័យមួយដ៏ធំសម្បើម តែមកដល់ពេលនេះ ខូចបាក់បែកអស់ ទៅហើយ ។
ដោយសារព្រះពុទ្ឋរូបមានកម្ពស់ដល់ទៅ
១៨ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថា
"វិហារអដ្ឋរស្ស" មានន័យសំដៅព្រះពុទ្ឋរូបកម្ពស់ ១៨ហត្ថ។
ប្រវត្តិនៃភ្នំឧដុង្គ
Subscribe to:
Posts (Atom)